រាជនីឆ្លងកាល - Reachni Chhlorng Karl



  សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ ក្រហម ។​ រឿង «រាជនីឆ្លងកាល» គឺជារឿង​ទី១ ហើយ​ក៏​ជា​រឿង​​សំរាប់​បើក​សំភោធន៍​​គេហទំព័រ «ប្រលោមលោក» ដូចគ្នា ខ្ញុំ​ជ្រើស​រើស​​​រឿង​​នេះ​ព្រោះ​វា​ជា​រឿង​​ចំណាត់​ថ្នាក់​លេខ​​មួយ​​របស់​​ខ្ញុំ ហើយ​ខ្ញុំ​ក៏​​មិន​ដឹង​ថា​នឹង​មាន​រឿង​ផ្សេង​​ទៀត​ដែល​​​ធ្វើ​ឲ្យ​ខ្ញុំ​​ពេញ​ចិត្ត​បាន​ជាង​រឿង​នេះ​​ដែរ​​ឬ​​ទេ​។

  ពេល​នេះ​សូម​យើង​ក្រលេក​មក​មើល​តួអង្គ និង​ដំនើរ​ដើម​ទង​​នៃ​រឿង​​ទាំង​អស់​គ្នា...

  រឿងរ៉ាវ​ចាប់​ផ្ដើម​​ពេលដែលមហិច្ចតារបស់​ ម្ចាស់​ក្សត្រី​ចិត្តអាក្រក់​ (តែ​រូប​ស្អាត) កាន់​​​តែ​កើន​ឡើង ហើយ​ចង់​​ឲ្យ​បុត្រា​តែ​មួយ​​គត់​​របស់​​​ទ្រង់​​ឡើង​​ស្នង​រាជ្យ ប៉ុន្តែ​វា​មិន​អាច​​ទៅ​រួច​ដាច់​​ខាត​​បើ​សិន​ជា​រាជបុត្រ​ច្បង​ដ៏ទៃ​ទៀត​​នៅ​មាន​​ព្រះជន្ន ដូច្នេះ​ទើប​នាង​ត្រូវការ​លះបង់​​ជីវិត​មនុស្ស​ម្នាក់​​​ដើម្បី​​យក​ឈាម​មក​ធ្វើ​បណ្ដាសា​ស្លាប់​ដល់​​​រាជបុត្រ​ទាំងអស់នោះ ហើយដែលសំណាងអាក្រក់ យ៉ូរី គឺ​ជា​មនុស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស។

  យ៉ូរី គឺជាក្មេងស្រីដែល​កើត​ក្នុង​សម័យ​ទំនើប​តែ​ត្រូវ​បាន​កោះ​ហៅ​ដោយ​វេទមន្ត​ខ្មៅ​របស់​ម្ចាស់ក្សត្រី​នាំ​ឆ្លង​ពេលវេលា​ទៅ​កាន់​អាណាចក្រ​ខេទៃតិ៍​បុរាណ និង​ត្រូវ​បាន​ប៉ុនប៉ង​សំលាប់ លះបង់​ឈាម​ដើម្បី​​សំរេច​​បណ្ដាសា​ស្លាប់ តែ​ភ័ព្វ​ល្អ​ត្រូវ​បាន ព្រះអង្គម្ចាស់ខែល ជួយ​សង្រោះ​ទាន់​ពេល។ ខែល បានសន្យា​ថា​នឹងជួយបញ្ជូន ​យ៉ូរី​ ត្រលប់ទៅ​ផ្ទះ​វិញ តែ​ដោយ​ម្ចាស់ក្សត្រី​នៅ​តែ​ទទឹង​រៀបចំ​ផែនការ​តាម​​​សំលាប់​​អ្នក​​ទាំង​ពីរ និង​អារម្មណ៍​​ដែល​មានចំពោះគ្នាក៏បាន​ប្រែប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នាំ​​ឲ្យ​ពេល​​វេលា​នៃ​ពាក្យ​សន្យា​ចេះ​តែ​ពន្យារ។

     Hello everyone, please call me Krohorm. Reachni Chhlorng Karl is my first work and also the opening story of ProlaomLouk. I chose this story is because it's my number one of all time and I don't know yet if there'll be another one can replace it :).

     Let me begin the first story with a little character's introducing and summery..

     The story began when the ambition of an evil queen grow and wanting her only son to succeed the throne. However, her son wouldn't stand a chance if other elder princes still alive so.. she had to summon a sacrifice to put the death curse on those princes and unfortunately.. Yuri was the chosen one!

     Yuri is the modern day girl who was summoned by the black magic of the queen to the ancient Hittite empire and was intended to be killed as a blood sacrifice. Luckily, was rescued on time by prince Kail. Kail promised to send her back home but as the queen persist to kill both of them together plus their feeling for each other changed, the promise kept on delay.