រាជនីឆ្លងកាល - Reachni Chhlorng Karl



  សួស្ដីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ ក្រហម ។​ រឿង «រាជនីឆ្លងកាល» គឺជារឿង​ទី១ ហើយ​ក៏​ជា​រឿង​​សំរាប់​បើក​សំភោធន៍​​គេហទំព័រ «ប្រលោមលោក» ដូចគ្នា ខ្ញុំ​ជ្រើស​រើស​​​រឿង​​នេះ​ព្រោះ​វា​ជា​រឿង​​ចំណាត់​ថ្នាក់​លេខ​​មួយ​​របស់​​ខ្ញុំ ហើយ​ខ្ញុំ​ក៏​​មិន​ដឹង​ថា​នឹង​មាន​រឿង​ផ្សេង​​ទៀត​ដែល​​​ធ្វើ​ឲ្យ​ខ្ញុំ​​ពេញ​ចិត្ត​បាន​ជាង​រឿង​នេះ​​ដែរ​​ឬ​​ទេ​។

  ពេល​នេះ​សូម​យើង​ក្រលេក​មក​មើល​តួអង្គ និង​ដំនើរ​ដើម​ទង​​នៃ​រឿង​​ទាំង​អស់​គ្នា...

  រឿងរ៉ាវ​ចាប់​ផ្ដើម​​ពេលដែលមហិច្ចតារបស់​ ម្ចាស់​ក្សត្រី​ចិត្តអាក្រក់​ (តែ​រូប​ស្អាត) កាន់​​​តែ​កើន​ឡើង ហើយ​ចង់​​ឲ្យ​បុត្រា​តែ​មួយ​​គត់​​របស់​​​ទ្រង់​​ឡើង​​ស្នង​រាជ្យ ប៉ុន្តែ​វា​មិន​អាច​​ទៅ​រួច​ដាច់​​ខាត​​បើ​សិន​ជា​រាជបុត្រ​ច្បង​ដ៏ទៃ​ទៀត​​នៅ​មាន​​ព្រះជន្ន ដូច្នេះ​ទើប​នាង​ត្រូវការ​លះបង់​​ជីវិត​មនុស្ស​ម្នាក់​​​ដើម្បី​​យក​ឈាម​មក​ធ្វើ​បណ្ដាសា​ស្លាប់​ដល់​​​រាជបុត្រ​ទាំងអស់នោះ ហើយដែលសំណាងអាក្រក់ យ៉ូរី គឺ​ជា​មនុស្ស​ដែល​ត្រូវ​បាន​ជ្រើសរើស។